បទយកការណ៍

មុខរបរ​ដាំ​ស្មៅ​លក់​នៅ​ឃុំ​ព្រែក​តាម៉ាក់ កំពុង​កាក់​កប ខណៈ​តម្រូវ​ការ​ទី​ផ្សារ​កើន​ឡើង

សំឡេង ០៨:៣១
កម្មករ​ជា​បុរស កំពុង​ឈួស​ស្មៅ​ម៉ាឡេ ត្រៀម​យក​ទៅ​លក់ សម្រាប់​រៀប​ជា​សួន​ច្បារ នានា។
កម្មករ​ជា​បុរស កំពុង​ឈួស​ស្មៅ​ម៉ាឡេ ត្រៀម​យក​ទៅ​លក់ សម្រាប់​រៀប​ជា​សួន​ច្បារ នានា។ @សហការី

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ ស្ថិត​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល កំពុង​តែ​កាក់​កប ជាមួយ​នឹង​មុខរបរ​ដាំ​ស្មៅ​លក់ ខណៈ​តម្រូវ​ការ​ទី​ផ្សារ​កំពុង​កើន​ឡើង។ ស្មៅ​ដែល​គេ​ដាំ​លក់​ទាំង​នោះ គឺ​ជា​ប្រភេទ​ស្មៅ ម៉ាឡេ និង​ស្មៅ​ជប៉ុន ដែល​គេ​លក់​សម្រាប់ យក​ទៅ​ធ្វើ​ជា​សួន​ច្បារ នៅ​តាម​ការដ្ឋាន​សំណង់​នានា ពិសេស​នៅ​ទីក្រុង​ភ្នំពេញ។