សិប្បកម្ម​សូត្រ​ខ្មែរ​រស់ តែ​ការ​ចិញ្ចឹម​ដង្កូវ​នាង​យក​សូត្រ​សឹង​ស្លាប់​ហើយ

សំឡេង ០៦:៤៨
សិប្បកម្មសូត្រខ្មែរ
សិប្បកម្មសូត្រខ្មែរ @សហការី

ផលិត​ផល​ធ្វើ​ពី​សូត្រ​របស់​ប្រទេស​កម្ពុជា ទទួល​ស្គាល់​និង​មាន​ការ​ពេញ​និយម ប្រើ​ប្រាស់​ទំាង​ក្នុង​និង​ក្រៅ​ប្រទេស។ សិប្បកម្ម​សូត្រ​ខ្មែរ ជា​អត្តសញ្ញាណ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សំពត់​សូត្រ អាវ​សូត្រ ក្រ​មា​សូត្រ របស់​ខ្មែរ​លក់​លើ​ទីផ្សារ​រាល់​ថ្ងៃ​នេះ​ ភាគ​ច្រើន​ប្រើ​សរសៃ​សូត្រ​នាំ​ចូល​ពី​បរទេស។ សូត្រ​ខ្មែរ​មាន​តិច​ពី​ព្រោះ​ការ​ចិញ្ចឹម​សត្វ​ដង្កូវ​នាង​យក​សូត្រ សឹង​តែ បាត់​បង់​អស់ ទៅ​ហើយ។​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កំពុង​សិក្សា​ស្រាវ​ជ្រាវ​ពី​ករណី​នេះ ។