ឧកញ៉ា គួច ម៉េងលី៖ “រៀន​អ្វី​ដែល​ចូល​ចិត្ត រក​ស៊ី​អ្វី​ដែល​ជា​ជំនាញ”

សំឡេង ១០:២៨
​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​នាយក​សាលារៀន​អន្តរ​ទ្វីប​អាមេរិកំាង
​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​នាយក​សាលារៀន​អន្តរ​ទ្វីប​អាមេរិកំាង @សហការី

នៅ​ក្នុង​កម្មវិធី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន សូម​ណែ​នាំ​លោក អ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត របស់​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​នាយក​សាលារៀន​អន្តរ​ទ្វីប​អាមេរិកំាង។ លោក គួច ម៉េងលី ជា​បុគ្គល​ម្នាក់ ដែល​គេ​មើល​ឃើញ​ថា​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​មុខ​ជំនួញ ជា​ច្រើន​របស់​លោក នៅ​ក្នុង​ប្រទេស​កម្ពុជា។