វិទ្យាល័យ Renée Descartes ពុំ​មែន​សម្រាប់​តែ​កូន​អ្នក​មាន ឬ​កូន​បារាំង​ នោះ​ទេ!

សំឡេង ០៧:៥៤
សិស្ស​រ​បស់​វិទ្យាល័យ Renée Descartes ​​ទទួល​មេដាយ​កិត្តិយស និង​ព្រឹត្តបត្រ​ពិន្ទុ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន
សិស្ស​រ​បស់​វិទ្យាល័យ Renée Descartes ​​ទទួល​មេដាយ​កិត្តិយស និង​ព្រឹត្តបត្រ​ពិន្ទុ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន @សហការី

ថ្មីៗ​នេះ កូន​សិស្ស​ថ្នាក់​ទី​១២ របស់​វិទ្យាល័យ Renée Descartes នៅ​ភ្នំពេញ បានទៅ​ទទួល​មេដាយ​កិត្តិយស​និង​ព្រឹត្តបត្រ​ពិន្ទុ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ភ្នំពេញ​។ នេះ​គឺ​ជា​លើក​ទី​១ សម្រាប់​សាលា​និង​ស្ថានទូត​បារាំង ដែល​រៀប​ចំ​កម្មវិធី​របៀប​នេះ​នៅ​ភ្នំពេញ ក្រោម​វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​បារាំង​ថ្មី​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ​ ចំពោះ​នៅ​ស្រុក​ខ្មែរ​ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា​ សាលា​ Renée Descartes គឺ​សម្រាប់​តែ​កូន​អ្នក​មាន ឬ​កូន​ចៅ​បារាំង​តែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​ ​លោក​នាយក​សាលា​នេះ បញ្ជាក់​ថា​ Lycée Renée Descartes គឺ​សម្រាប់​ទាំង​អស់​គ្នា ហើយ​សព្វ​ថ្ងៃ គឺ​មាន​កូន​សិស្ស​ខ្មែរ ស្ទើរ​តែ​ច្រើន​ជាង​កូន​បារាំង​ផង។