បទយកការណ៍

​រាជ​ធានី​ភ្នំពេញ​៖ ដំណើរ​វិវឌ្ឍន៍​រយៈ​ពេល​៤០​ឆ្នាំ ពី​ទីក្រុង​ខ្មោច​មក​ជា​ទីក្រុង​ធំ​មួយ​

សំឡេង ០៧:៥៩
ពិព័រណ៍រូបថតប្រមាណជាង១ពាន់សន្លឹក ក្រោមការរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ និងអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF)
ពិព័រណ៍រូបថតប្រមាណជាង១ពាន់សន្លឹក ក្រោមការរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ និងអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) @សហការី

រាជធានី​ភ្នំពេញ បាន​ឆ្លង​កាត់​អស់​ជា​ច្រើន​ដំណាក់​កាល​មក​ហើយ ក្នុង​រយៈ​ពេល​៤០​ប្លាយ​ឆ្នាំ​មក​នេះ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩​មក​។ ឆ្នាំ​ដែល​កម្ពុជា​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម មក​ទល់​នឹង​ពេល​នេះ។ បច្ចុប្បន្ន​ ទីក្រុង​ភ្នំពេញ​ដែល​គេ​អាច​និយាយ​បាន​ថា គឺជា​ទីក្រុង​ធំ​មួយ​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន និង​ប្រកប​ដោយ​អគារ​ខ្ពស់ៗ និង​ផ្សារ​ទំនើប​ធំៗ​។ នេះ​បើ​តាម​ទិដ្ឋ​ភាព​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ពិព័រណ៍​រូប​ថត​ប្រមាណ​ជាង​១ពាន់​សន្លឹក ក្រោម​ការ​រៀប​ចំ​ដោយ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​អភិបាល​ក្រុង ប្រើ​ប្រាស់​ភាសា​បារាំង (AIMF) ចាប់​ពី​ថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០​ខាង​មុខ​នេះ​។