បទយកការណ៍

​កម្ពុជា​បើក​លក់​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត បន្ថែម​ជម្រើស​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ចំណូល​ខ្ពស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កាល​ពីថ្ងៃទី ០៧ មករា ម្សិល​មិញ​នេះ បាន​បើក​ឲ្យ​ដាក់​លក់​នូវ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា។ ស្លាក​លេខ​ពិសេស​នេះ គឺ​គេ​អាច​ដាក់​ឈ្មោះ​ខ្លួន​ឯង ឬ​លេខ​សំណាង​របស់​ខ្លួន​បាន ប៉ុន្តែ​មិន​អាច​ដាក់​ឈ្មោះ​ស្ថាប័ន ឬ​បុគ្គល​ជា​ថ្នាក់​ដឹក​នាំ ឬព្រះមហាក្សត្រ​បាន​នោះ​ទេ​។ ការ​ដាក់​ចេញ​នូវ​ស្លាក​លេខ​ពិសេស​ថ្មីនេះ គឺ​ជា​ការ​បន្ថែម​ជម្រើស​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។ តើ​ស្លាក​លេខ​ពិសេស​នេះ មាន​អ្វី​ពិសេស​ជាង​ស្លាក​លេខ​រថយន្ត​ធម្មតា​? 

ស្លាកលេខយានយន្តផ្ទាល់ខ្លួន (រូបភាពតំណាងបង្ហាញ)
ស្លាកលេខយានយន្តផ្ទាល់ខ្លួន (រូបភាពតំណាងបង្ហាញ) @សហការី
មើលវគ្គផ្សេងទៀត