បទយកការណ៍
ខ្មែរឥស្លាម៖ តមអាហារជាការភ្ជាប់ខ្លួននឹងភាពស្រេកឃ្លានរបស់មនុស្សទុគ៌ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
ខ្មែរឥស្លាមនៅទូទាំងប្រទេសកម្ពុជា និងអ្នកកាន់សាសនានេះ នៅទូទាំងពិភពលោកកំពុងប្រតិបត្តិខ្លួនតមអាហារឬហៅតាមភាសាផ្លូវការថា បួសក្នុង«ខែរ៉ាម៉ាឌន»។ តមអាហារពេលថ្ងៃ ស្រាយបួសពេលល្ងាច ជាច្បាប់របស់សាសនាឥស្លាម សម្រាប់អ្នកកាន់សាសនានេះ។ តាមរយៈក្បាលមេក្រូវិទ្យុបារាំង ខ្មែរឥស្លាមប្រុសស្រីបាននិយាយដូចគ្នាថា ការប្រតិបត្តិខ្លួនតមអាហារមួយខែក្នងមួយឆ្នាំប្រៀបដូចជាការភ្ជាប់ខ្លួននឹងភាពស្រេកឃ្លានរបស់អ្នកទុគ៌តអ៊ីចឹងដែរ! ប៉ុន្តែយ៉ាងណាមិញការតមអាហារត្រូវបានអនុគ្រោះចំពោះស្ត្រីមករដូវនិងអ្នកជំងឺ។ តែពួកគេត្រូវត្រឡប់មកបំពេញកាតព្វកិច្ចនេះវិញពេលជាសះពីជំងឺ។