បទយកការណ៍

​អនាគត​អ្នក​ថត​រូប​នៅ​តំបន់​ទេចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ ឋិត​ក្នុង​ភាព​ស្រពេច​ស្រពិល​

សំឡេង ០៧:៥១
អ្នកថតរូបសន្លឹក នៅមុខព្រះបរមរាជវាំង
អ្នកថតរូបសន្លឹក នៅមុខព្រះបរមរាជវាំង @សហការី

អ្នក​ថត​រូប​មួយ​ចំនួន​ដែល​ឈរ​ជើង​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​និយាយ​ថា ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ជ្រើស​យក​ការ​ថត​រូប​សន្លឹក បើ​ទោះ​ជា​បច្ចុប្បន្ន​ទូរសព្ទ​ទំនើប​រឹត​តែ​សំបូរ​បែប​យ៉ាង​ណា​ក៏​ដោយ​។ តែ​ទោះ​យ៉ាង​ណា អនាគត​អ្នក​ថត​រូប​សន្លឹក​នៅ​តំបន់​ទេចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មិន​ថា វត្តភ្នំ​ឬ​មុខ​វាំង​ឡើយ​គឺ​ឋិត​ក្នុង​ភាព​ស្រពេច​ស្រពិល​។