បទយកការណ៍

​មាន​ការ​ជំរុញ​ព្រះ​សង្ឃ​ចូល​រួម​អប់រំ​ពី “អំពើបាប” ពី​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី ក្នុង​ចំណី​អាហារ​

សំឡេង ០៨:៤៣
ពុទ្ធបរិស័ទកំពុងធ្វើពិធីបុណ្យក្នុងព្រះពុទ្ធសាសនា (រូបតំណាង)
ពុទ្ធបរិស័ទកំពុងធ្វើពិធីបុណ្យក្នុងព្រះពុទ្ធសាសនា (រូបតំណាង) @សហការី

បន្លែ ផ្លែឈើ ត្រីសាច់ មាន​សារធាតុ​គីមី គឺ​ជា​កង្វល់​របស់​សង្គម​។ តែ​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​សារធាតុ​គីមី ជី​កសិកម្ម ដែល​នាំ​ឲ្យ​ខូច​សុខភាព​និង​ស្លាប់​មនុស្ស​នេះ ទំនង​ជា​អំពើ​បាប​មួយ នៅ​ក្នុង​ធម៌​ព្រះ​ពុទ្ធ​។ ដូច្នេះ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ​នេះ ធម៌​របស់​ព្រះពុទ្ធ​មាន​តួនាទី​សំខាន់​។ ព្រះ​សង្ឃ​គួរ​ចូល​រួម​អប់​រំ​ពី​អំពើ​បាប ដោយ​សារ​តែ​ការ​ចង់​បាន​ផល​ចំណេញ ហើយ​បំផ្លាញ​សុខ​ភាព​អ្នក​ដ៏ទៃ​នោះ​។