​ឱពុក​ម្ដាយ​នៅ​ឡ​ឥដ្ឋ​៖ ចំពោះ​មុខ​ខ្វះ​ខាត ទុក​ការ​អប់រំ​ ​ទុក​ការ​រៀន​សូត្រ​របស់​កូន​មួយ​ឡែក​សិន​

សំឡេង ០៧:៤២
កុមារដែលធ្វើពលកម្មនៅឡឥដ្ឋ
កុមារដែលធ្វើពលកម្មនៅឡឥដ្ឋ @សហការី

ថ្ងៃ​ទី១២​មិថុនា​នេះ គឺ​ជា​ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ​។ នៅ​កម្ពុជា អង្គការ​សិទិ្ធ​មនុស្ស​លីកាដូ អង្គការ​ស៊ីប៉ា ក៏​ដូច​ជា​អង្គ​ការ​ដទៃ​ទៀត បាន​ចុះ​ទៅ​ជួប​កុមារ​នៅ​តាម​សិប្បកម្ម​ឡ​ឥដ្ឋ ដែល​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A​។ ក្នុង​នោះ តំណាង​អង្គការ​នីមួយៗ​បាន​ពន្យល់​ទៅ​កាន់​ឱពុក​ម្ដាយ​ក្មេងៗ អំពី​ភាព​ងាយ​រង​គ្រោះ​របស់​កុមារ នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ ដែល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ ក្រៅពី​សុវត្ថិភាព​កុមារ ការ​អប់រំ ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ដែល​សង្គម​ស៊ីវិល​ជំរុញ ទៅ​ឱពុកម្ដាយ​បញ្ជូន​កូន​ទៅ​រៀន​ឲ្យ​ពី​លទ្ធភាព តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង ឱពុក​ម្ដាយ​ទទួល​ស្គាល់​ថា ការ​អប់រំ​ជា​រឿង​សំខាន់​សម្រាប់​អនាគត​កុមារ តែ​ចំពោះ​មុខ​គាត់​ប្រឈម​នឹង​ភាព​ខ្វះខាត​ដែល​ចាំ​បាច់​ទុក​ការ​អប់រំ​មួយ​ឡែក​សិន​។ ការ​ពិត​យ៉ាង​ណា​!