​ប្រាក់​ខែ​ចេះ​តែ​ឡើង តែ​អ្នក​ធ្វើ​ការ​នៅ​តែ​ត្អូញ​ថា​ចាយ​មិន​គ្រប់ ធ្វើ​ការ​មិន​សល់​លុយ​

សំឡេង ០៨:៣៥
ប្រាក់ខែចេះតែឡើង តែអ្នកធ្វើការនៅតែត្អូញថាចាយមិនគ្រប់  ធ្វើការមិនសល់លុយ
ប្រាក់ខែចេះតែឡើង តែអ្នកធ្វើការនៅតែត្អូញថាចាយមិនគ្រប់ ធ្វើការមិនសល់លុយ @សហការី

បើ​ទោះ​បី​មាន​បញ្ហា​វីរុស​កូរ៉ូណា បញ្ហា EBA តែ​ជា​គោល​ការណ៍​ឆ្នាំ​២០២០ ប្រាក់​ខែ របស់​បុគ្គលិក​រដ្ឋ​និង​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ បាន​ដំឡើងរួចហើយ។ ​ប្រាក់​ខែ​ត្រូវ​បានឡើងជា រៀ​ង​រាល់ឆ្នាំ តែមាន​ពលរដ្ឋ​មិនតិចទេ ​នៅ​តែ​ត្អូញ​ពីការលំបាកក្នុង​ជីវភាព គឺប្រាក់ខែចាយមិនគ្រប់ ធ្វើការមិនសល់លុយ​។ អ្នក​ឃ្លាំ​មើល​បញ្ហា​សេដ្ឋកិច្ច​និយាយ​ថា ទោះ​ប្រាក់​ខែ​ឡើង​ដល់​ណា​បើទំនិញ និងសេវា​សង្គមនៅតែមានតម្លៃខ្ពស់ ​ជីវភាពពលរដ្ឋ​នៅ​តែ​លំបាក។