វិចិត្រករ​ត្អូញ​ត្អែរ​ថា​គំនូរ​ខ្វះ​កន្លែង​តំាង​បង្ហាញ​និង​អ្នក​ទិញ​

សំឡេង ០៨:០៤
វិចិត្រករគំនូរមានភាពលំបាកក្នុងការរកទីផ្សារនិងសាលពិព័រណ៍
វិចិត្រករគំនូរមានភាពលំបាកក្នុងការរកទីផ្សារនិងសាលពិព័រណ៍ @សហការី

គំនូរ​ជា​សិល្ប​មួយ​ទម្រង់​របស់​ខ្មែរ​។ ទេសភាព​វាល​ស្រែ ភោគ​ផល​កសិកម្ម ព្រៃ​ប្រឹក្សា សិល្ប វប្បធម៌​ជាតិ​ឬ​អន្តរជាតិ វិចិត្រករ​ច្នៃ​គូរ​បាន​ទំាង​អស់​។នៅ​កម្ពុជា​មាន​សិល្បករ​ខាង​គូរ​រូប​ច្រើន ប៉ុន្តែ​ពួក​គាត់​ខ្លះ​ត្ងូញត្អែរ​ថា​អាជីព​គូរ​រូប​ពិបាក​ណាស់​។ ពិបាក​ទំាង​មិន​សូវ​មាន​អ្នក​ទិញ និង​ពិបាក​ទំាង​រក​កន្លែង​បង្ហាញ​ស្នាដៃ ដែល​គេ​ហៅ​ថា សាល​ពិព័រណ៍​នោះ​។