វិស័យសូត្រ​ខ្មែរ​នឹង​បោះជំហាន​ទៅមុខ តាមរយៈ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ

សំឡេង ០៨:០៨
រូបភាព៖មជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា
រូបភាព៖មជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា @ហេង ឧត្តម

មជ្ឈមណ្ឌលសូត្រ​ដែល​ជា​កន្លែង​ស្រាវជ្រាវសូត្រ​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​កម្ពុជា។ មជ្ឈមណ្ឌលសូត្រខ្មែរ​នេះ ស្ថិត​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ បង្កើត​ឡើង​ក្រោមជំនួយ​ថវិកា​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។ តាមរយៈ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​កម្ពុជាដែល «មាន​រូបរាង​ដូច​ដង្កូវ​នាង» ក្រុម​អ្នក​អភិរក្ស​សូត្រ​ជឿជាក់​ថា វិស័យ​សូត្រ​ខ្មែរ​លែង​ដើរថយ​ក្រោយ​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​កំណើន​នៃ​ការ​ផលិត។