​និស្សិត​៖ សញ្ញា​បត្រ​មាន​កាន់​នៅ​ក្នុង​ដៃ​ជា​ញើស​ឈាម​ពុក​ម៉ែ​

សំឡេង ០៧:៥០
និស្សិតកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួួយនៅក្នុងទីក្រុងភ្នំពេញ
និស្សិតកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួួយនៅក្នុងទីក្រុងភ្នំពេញ @RFI

សាកល​វិទ្យា​ល័យ​ន័រតុន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ប្រមាណ​ជាង​៣ពាន់​នាក់​។ តាម​ទម្លាប់ ឳពុក​ម្ដាយ បង​ប្អូន ឬ​មិត្ត​ភត្ត្រ តែង​មាន​វត្ត​មាន​នៅ​កន្លែង​ចែក​សញ្ញា​បត្រ​ដើម្បី​ចូល​រួម​អប​អរ​សាទរ​ដល់​និស្សិត​។ ជាមួយ​នឹង​ស្នាម​ញញឹម​លាយ​ទឹក​ភ្នែក ឳពុក​ម្ដាយ​ខ្លះ​រៀប​រាប់​ថា ទម្រាំ​បាន​សញ្ញា​បត្រ​មួយ​សន្លឹក សុខ​ចិត្ត​ខ្ចី​បុល​ធនាគារ លក់​ដី​ស្រែ ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​ដើម្បី​វិនិយោគ​លើ​ចំណេះ​ដឹង​របស់​កូន​។ ឆ្លើយ​តប​នឹង​ការ​លះ​បង់​នេះ និស្សិត​ចេញ​មុខ​ទទួល​ស្គាល់​ថា សញ្ញា​បត្រ​មាន​កាន់​នៅ​ក្នុង​ដៃ​ជា​ញើស​ឈាម​ពុក​ម៉ែ​។