អគ្គិភ័យកំពុងតែបំភ័យប្រជាជនស្ទើររាល់ថ្ងៃនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
អគ្គិភ័យបានកើតឡើងស្ទើរតែរាល់ថ្ងៃនៅកម្ពុជា ជាពិសេសនៅរដូវក្តៅ ហើយមិនត្រឹមតែបំផ្លាញផ្ទះសំបែងប៉ុណ្ណោះទេ អគ្គិភ័យបានបំផ្លាញទាំងរោងចក្រជាច្រើនកន្លែង និងវត្តអារ៉ាមផងដែរ បើគិតជាទំហំខូចខាត ជាទឹកប្រាក់រាប់សិបលានដុល្លារ។ មូលហតុត្រូវបានគេស្តីបន្ទោសទៅលើការឆ្លងចរន្តអគ្គីសនីដែលមានប្រមាណ៤០%បង្កឲ្យមានអគ្គិភ័យ ។ ប៉ុន្តែក្រៅពីរចន្តអគ្គីសនីក៏មានអគ្គិភ័យដែលបង្កឡើងដោយសារតែមនុស្សខ្វះការប្រុងប្រយ័ត្នគួបផ្សំនឹងកត្តាផ្សេងទៀត។