​អ្នក​លក់​តាម​ផ្លូវ​៖ អាជ្ញាធរ​បរាជ័យ​អនុវត្ត​សារាចរ​ស្ដីពី​ការ​លុប​ចោល​ការ​បង់​ថ្លៃ​ចំពោះ​អ្នក​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើរ​ ល្អី​

សំឡេង ០៧:៥៦
បន្លែស្រស់ៗ ដែលបានដាក់លក់ដូរ
បន្លែស្រស់ៗ ដែលបានដាក់លក់ដូរ @Internet

អ្នក​លក់​ដូរ​តាម​ផ្លូវ​១៥០​នាក់ នៅ​ថ្ងៃទី១៨វិច្ឆិកា​នេះ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​អន្តរជាតិ​លើក​ទី៧​។ សម្រាប់​ប្រទេស​កម្ពុជា​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​រៀប​ចំ​ទិវា​នេះ​៤លើក​មក​ហើយ​។ នៅ​កម្ពុជា​គេ​សង្កេត​ឃើញ​ថា ស្ថាន​ភាព​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​គ្រប់​ពេល លក់​ដូរ​ក្នុង​ស្ថាន​ភាព​ភក់​ជ្រាំ​គ្មាន​អនាម័យ គ្មាន​ការ​គាំពារ​ផ្នែក​សង្គម​ជា​ដើម​។ ចំណុច​សំខាន់​មួយ​ទៀត​ដែល​អ្នក​លក់​ដូរ​តាម​ផ្លូវ​មើល​ឃើញ​ថា អាជ្ញាធរ​បរាជ័យ​ក្នុង​អនុវត្ត​សារាចរ​រដ្ឋា​ភិបាល​កាល​ពី​ឆ្នាំ​២០១៦ ស្ដី​ពី​ការ​លុប​ការ​បង់​ថ្លៃ​ចំពោះ​ពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើរ ល្អី ជា​ដើម​។