​លោក តឹក សុខុម ​អ្នក​រើស​អេត​ចាយ​ដែល​មាន​មហិច្ឆិតា​ឲ្យ​កូនៗ​៥នាក់​រៀន​បាន​ខ្ពស់​

សំឡេង ០៨:០៨
លោក តឹក សុខុម អ្នករើសអេតចាយដែលមានមហិច្ឆិតាឲ្យកូនៗ៥នាក់រៀនបានខ្ពស់
លោក តឹក សុខុម អ្នករើសអេតចាយដែលមានមហិច្ឆិតាឲ្យកូនៗ៥នាក់រៀនបានខ្ពស់ @សហការី

ក្នុង​វ័យ​៦០ឆ្នាំ លោក តឹក សុខុម អ្នក​រើស​អេត​ចាយ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​។ ជា​រៀង​រាល់​ថ្ងៃ​បុរស​មាន​កូន​៥នាក់​នេះ ដើរ​រក​កាយ​គំនរ​សំរាម​រក​របស់​អាច​លក់​បាន មក​លក់​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​និង​កូន​។ ទោះ​ជា​មាន​របរ​ជា​អ្នក​រើស​អេត​ចាយ តែ​គាត់​មាន​ឆន្ទៈ​ឲ្យ​កូន​ទំាង​៥នាក់​របស់​គាត់​រៀន​សូត្រ​បាន​ខ្ពស់​គ្រប់ៗ​គ្នា​។ អតីត​ទាហាន​រូប​នេះ បាន​ដឹង​ច្បាស់​ថា សម័យ​នេះ​គេ​ត្រូវ​ការ​តែ​អ្នក​ចេះ​ដឹង​ប៉ុណ្ណោះ​។