បទយកការណ៍

​អ្នក​ស្រី ម៉ៅ សំណាង៖ ​មួយ​ផ្នែក​នៃ​សៀវ​ភៅ​ទន្សាយ​ជា​នរណា បង្ហាញ​ពី​ការ​រើស​គូរ​ជីវិត​ដោយ​ប្រថុយ​ប្រថាន​របស់​ខ្ញុំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកស្រី ម៉ៅ សំណាង ដែល​ជា​អ្នក​និពន្ធ​ជើង​ចាស់ ត្រៀម​ចេញ​ផ្សាយ​សៀវ​ភៅ​ក្រោម​ចំណង​ជើង​ថា ទន្សាយ​ជា​នរណា នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​។ មែន​ទែន​ទៅ​ទន្សាយ គឺ​ឈ្មោះ​ហៅ​ក្រៅ​របស់​អ្នក​ស្រី ដែល​មាន​ភ្ជាប់​នៅ​លើ​ក្រប​មុខ​នៃ​ប្រឡោម​លោក​របស់ អ្នកស្រី ម៉ៅ សំណាង​។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរ​ជាតិ អ្នក​ស្រី ម៉ៅ សំណាង បាន​លើក​ឡើង​ថា សៀវ​ភៅ​ទន្សាយ​ជា​នរណា បាន​បង្ហាញ​ពី​ដំណើរ​ជីវិត​អ្នក​ស្រី​ពី​ក្មេង​ស្រី​ធម្មតា​តស៊ូ​រហូត​ក្លាយ​ខ្លួន​ជា​អ្នក​និពន្ធ​ដល់​បច្ចុប្បន្ន​។ បន្ថែម​លើ​នេះ មួយ​ផ្នែក​នៃ​ការ​ចេញ​សៀវ​ភៅ​ទន្សាយ​ជា​នរណា បាន​បង្ហាញ​ពី​ការ​ជ្រើស​រើស​គូរ​ជីវិត​ដោយ​ប្រថុយ​ប្រថាន​រួម​នឹង​ស្នេហា​ជូរ​ចត់​របស់​អ្នក​និពន្ធ​ជើង​ចាស់​រូប​នេះ​ដែរ​។  

សៀវភៅ «ទន្សាយជានរណា?»
សៀវភៅ «ទន្សាយជានរណា?» @សហការី