បទយកការណ៍
ផលវិបាកក្រោយរោងចក្របិទទ្វារ៖ កម្មការនីខ្លះទៅរត់ម៉ូតូឌុប និងលាងចានតាមហាងគុយទាវ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៩
នៅកម្ពុជាមានរោងចក្រជាងមួយពាន់កន្លែងផ្តល់ការងារដល់កម្មករជាង៨០ម៉ឺននាក់។ នៅពេលដ៍ខ្លីខាងមុខនេះនឹងមានរោងចក្រប្រមាណ២០០កន្លែងនឹងត្រូវបិទទ្វារដោយសារតែអស់វត្ថុធាតុដើមនាំចូលពីចិន ដែលធ្វើឲ្យកម្មករជាង១៦ម៉ឺននាក់ប្រឈមបាត់បង់ការងារ។ ប៉ុន្តែក៏មានរោងចក្រជាច្រើនត្រូវបានបិទទ្វាររួចហើយដែរនៅក្រោមហេតុផលអស់អ្នកបញ្ជាទិញ និងហេតុផលផ្សេងៗទៀត។ ក្នុងបទយកការណ៍របស់ អ៊ឹង ប៊ុនថន ថ្ងៃនេះ គឺបង្ហាញស្ថានភាពរបស់កម្មការនីមួយក្រុមដែលពួកគេត្រូវបាត់បង់ការងារក្រោយរោងចក្រមួយកន្លែងបិទទ្វារកាលពីពេលកន្លងទៅ៖