បទយកការណ៍

«ទ្រាំ» គឺ​ជា​អត្ថ​ន័យ​របស់​ពិព័ណ៌​រូប​ថត​ក្នុង​យុទ្ធ​នា​ការ​១៦ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​

សំឡេង ០៦:៣៧
ពិព័ណ៌រូបថតក្នុងយុទ្ធនាការ១៦ថ្ងៃប្រឆាំងអំពើហិង្សាលើស្ត្រីនៅកម្ពុជា
ពិព័ណ៌រូបថតក្នុងយុទ្ធនាការ១៦ថ្ងៃប្រឆាំងអំពើហិង្សាលើស្ត្រីនៅកម្ពុជា @សហការី

នៅក្នុង​យុទ្ធនាការ​១៦​ថ្ងៃជាសកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី អង្គការពាក់ព័ន្ធ​បានដាក់​បង្ហាញរូបថត​ជាច្រើន​ផ្ទាំង​ ដើម្បី​បញ្ជាក់ពី​ស្ថានភាព​របស់​ស្ត្រី​​ដែល​ទទួលរងអំពើ​ហិង្សានៅកម្ពុជា។ ស្ត្រី​ខ្មែរដែល​ធ្លាប់​រង​ពាក្យនិន្ទាថា «បង្វិល​ចង្ក្រានមិនជុំ» គឺគ្មានអ្វីក្រៅតែពីពាក្យថា«ទ្រាំ»នោះទេ​នៅពេល​ជួប​នឹង​បញ្ហា​អំពើ​ហិង្សា​កើត​ឡើង។ នេះ​គឺ​ជា​អត្ថ​ន័យ​នៅ​ក្នុង​ពិព័រណ៍​រូប​ថត​ដែល​ជា​ស្នាដៃ​ថ្មី​របស់​សិល្បករ​ខ្មែរ​ចំនួន​៣រូប​សម្រាប់​យុទ្ធនាការ​១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រីនៅ​កម្ពុជា​។