បទយកការណ៍

​ប្រជាជន​កម្ពុជា​​ប្រតិកម្ម​ចម្រុះទៅ​លើ​​ករណី​ផ្ទុះ​ជំងឺ​រលាក​សួត​ដោយ​សារ​កូរ៉ូណា​វីរុស​

សំឡេង ០៧:១៣
ការចែកម៉ាស់ឥតគិតថ្លៃទៅកាន់ប្រជាជនកម្ពុជានាពេលថ្មីៗនេះ (រូបភាពតំណាង)
ការចែកម៉ាស់ឥតគិតថ្លៃទៅកាន់ប្រជាជនកម្ពុជានាពេលថ្មីៗនេះ (រូបភាពតំណាង) @Internet

ថ្វីត្បិត​កូរ៉ូណាវីរ៉ុស​មិនទាន់​បាន​សម្លាប់​ប្រជាជនណាម្នាក់​នៅកម្ពុជាក៏ដោយ​ប៉ុន្តែ​ជំងឺឆ្លងប្រភេទ​ថ្មី​មួយ​នេះ​បាន​​បង្កើតជាក្តីបារម្ភដល់​សាធារណៈជនជាទូទៅ នៅគ្រា​ដែល​បុរសជនជាតិ​ចិន​ម្នាក់នៅខេត្ត​ព្រះសីហនុ​បាន​កើត​ជំងឺ​រលាកសួត​ដែលបណ្តាលមកពីកូរ៉ូណាវីរុសនេះ។ យ៉ាងណាក៏ដោយ​ប្រជាជននៅភ្នំពេញ​ភាគ​ច្រើន​សុទ្ធតែ​នាំគ្នាពាក់ម៉ាស់ការពារនៅពេល​ចេញក្រៅផ្ទះឬទៅទីសាធារណៈ។ ចំណែក​នៅតាម​សាលា​រៀន​វិញក៏មានការ​ណែនាំផងដែរ ពីរបៀបរក្សាអនាម័យ​ដើម្បី​បង្កា​ការ​ឆ្លង​ជំងឺនេះ ខណៈ​អ្នក​រត់​រឺម៉ក់​មួយ​ចំនួន​បដិសេធ​ដឹកភ្ញៀវជនជាតិចិន។