នាពេលបច្ចុប្បន្ន មួយផ្នែកធំនៃមជ្ឈមណ្ឌលកោះពេជ្រ បានក្លាយទៅជាកន្លែងប្រមូលផ្ដុំទៅដោយអាជីកម្មតូចធំរបស់ចិន។ ពលរដ្ឋខ្មែរមួយចំនួន ប្រសិទ្ធនាមតំបន់នេះថា ភូមិចិនក្នុងសម័យអភិវឌ្ឍ។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្ដរជាតិ RFI ពលរដ្ឋខ្មែរដែលជាសន្តិសុខ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី និង អ្នកលក់លើចិញ្ចើមផ្លូវជាដើមប្រាប់ថា ប្លុកដែលសម្បូរទៅដោយវត្តមានរបស់ជនជាតិចិននេះ មិនបានផ្ដល់ប្រយោជន៍ធំដុំណាមួយ ដល់ពួកគេឡើយ។ ប្រជាពលរដ្ឋ បានស្នើឲ្យរដ្ឋាភិបាល គ្រប់គ្រងជនជាតិចិនឲ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាកុំឲ្យទីក្រុងភ្នំពេញ ប្រែមុខមាត់ដូចខេត្តព្រះសីហនុ។