បទយកការណ៍

​យុវជន​កម្ពុជា​២៨​នាក់​កំពុង​ហ្វឹក​ហាត់​ត្រៀម​ចូល​រួម​កម្ម​វិធី​នាវា​យុវ​ជន​អាស៊ាន-ជប៉ុន​

សំឡេង ០៨:៥៤
យុវជនកម្ពុជាទាំង២៨កំពុងហ្វឹកហាត់
យុវជនកម្ពុជាទាំង២៨កំពុងហ្វឹកហាត់ @RFI

​ យុវជន​២៨​នាក់ ជាតំណាង​ឲ្យ​យុវជន​កម្ពុជា នឹងទៅ​ចូល​រួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ ជប៉ុន នៅ​ចុង​ឆ្នាំ​២០១៩​នេះ​។ ក្រោម​ការ​គ្រប់​គ្រង​របស់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ដែល​ក្រសួង​អប់រំ​ជ្រើស​រើស​នេះ កំពុង​ហ្វឹក​ហាត់​សិល្បៈ​និង​កិច្ច​ការ​ខ្លះៗ​ដើម្បី​ចូល​រួម​កម្មវិធី​នាវា​យុវជន​អាស៊ាន-ជប៉ុន ។ កម្មវិធី​ដែល​មាន​រយៈ​ពេល​៥២​ថ្ងៃ​នោះ ពួក​គាត់​នឹង​បង្ហាញ​ពី​វប្បធម៌ សិល្បៈ​ខ្មែរ​ទៅ​យុវជន​១០​ប្រទេស​ផ្សេង​ទៀត​។