នំ​បញ្ចុក​ផលិត​មិន​ទាន់​តម្រូវ​ការ!

សំឡេង ០៧:៤៨
រូបភាព៖នំបញ្ចុកនៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩
រូបភាព៖នំបញ្ចុកនៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩ @kimhong

មួយ​ថ្ងៃ​មុន​ព្រឹត្តការណ៍​ហូប​នំ​បញ្ចុក​មក​ដល់ អេង គីមហុង សូម​អ្នក​លោក​អ្នក​នាង​ទៅ​កាន់ ស្រុក​នំ​បញ្ចុក ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង ឃុំព្រះប្រសប ស្រុកខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ស្រុក​នំ​បញ្ចុក​គឺ​ជា​ទី​កន្លែង​ធ្វើ​នំ​បញ្ចុក​ជា​លក្ខណៈ​គ្រួសារ ដែល​មាន​អាយុ​កាល​​យូរ​ឆ្នាំ​មក​ហើយ។ ជួន​ចំ​ពេល​ដែល​ចលនា​ហូប​នំ​បញ្ចុក​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៩​មិថុនា​ស្អែក កន្លែង​ធ្វើ​នំ​បញ្ចុក​នីមួយៗ​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​នំ​បញ្ចុក​ឲ្យ​ទាន់​ស​ម្រាប់​​ការ​បរិភោគ។ ប៉ុន្តែ​យ៉ាង​ណា ក្រុម​អ្នក​ធ្វើ មិន​អាច​ផលិត​ទាន់​តម្រូវ​ការ​អ្នក​មក​ទិញ​បាន​ឡើយ ពោល​គឺ​គ្រួសារ​នីមួយៗ​មាន​សមត្ថភាព​ផលិត​នំ​បញ្ចុក​ទាំង​ទុក​ឲ្យ​ម៉ូយ ក៏​ដូច​ជា​សម្រាប់​អ្នក​បញ្ជា​ទិញ បាន​ត្រឹម​តែ​៥០០​គីឡូ​ទេ​ក្នុង​មួយ​ថ្ងៃ។ នេះ​ក៏​ដោយ​តែការ​ផលិ​ត​​នំ​បញ្ចុក​នៅ​ប្រើប្រាស់​បច្ចេកទេស​បន្សល់​ទុក​បុរាណ​នៅ​ឡើយ។