អានតួអត្ថបទ
បទយកការណ៍

​ប្រជា​ពលរដ្ឋ​ខ្មែរ​សម្រុក​មក​ធ្វើ​ត្រី​ប្រហុក ស្រប​ពេល​អាជ្ញាធរ​ប្រកាស​ថា ត្រី​ត្រូវ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​

សំឡេង ០៩:០២
ប្រជាពលរដ្ឋខ្មែរសម្រុកមកធ្វើប្រហុក
ប្រជាពលរដ្ឋខ្មែរសម្រុកមកធ្វើប្រហុក @RFI
ដោយ៖ វ៉ា សំណព្វ

ប្រជា​ពលរដ្ឋ​ខ្មែរ មក​ពី​គ្រប់​ទិស​ទី បាន​សម្រុក​មក​ធ្វើ​ត្រី​ប្រហុក​ ផ្អក នៅ​តាម​គន្លង​ដាយ​ត្រី​នានា នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​កំពង់​ឆ្នាំង ចាប់​ពី​ថ្ងៃ​៧​កើត ដល់​ថ្ងៃ​១៤​កើត​ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី ២០ ធ្នូ ឆ្នាំ​២០១៨​នេះ​។ អាជ្ញាធរ​នៃ​ក្រសួង​កសិកម្ម បាន​ជូន​ដំណឹង​ថា ក្នុង​កំឡុង​ពេល​នេះ ត្រី​ប្រហុក នឹង​មាន​ច្រើន ប្រសិន​បើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់​ខែ​។ ប្រហុក ផ្អក គឺ​ជា​អាហារ​ដ៏​ចាំ​បាច់ និង​គ្រឿង​ផ្សំ​មិន​អាច​ខ្វះ​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​ប្រជា​កសិករ ដើម្បី​ទុក​បរិភោគ​ពេញ​មួយ​ឆ្នាំៗ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ