បទយកការណ៍

ខូវីដ​-​19​៖​ ក្រសួង​សុខាភិបាល​ដៃ​ម្ខាង​ត្រូវ​ទប់​ទល់​នឹង​ជំងឺ ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​

សំឡេង ០៨:០៣
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ​ជំងឺ​កូវីដ​-​19​​​។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ​ជំងឺ​កូវីដ​-​19​​​។ @RFI

ក្រសួង​សុខាភិបាល ​កាល​ពី​ថ្ងៃទី ​២៨ ​កុម្ភៈ ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​មួយ​ដល់​បណ្តា​អ្នក​សារព័ត៌មាន​កម្ពុជា ​ស្តីពី ​ពី​ជំងឺ​ខូវីដ​-​19 ​ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​។ ដោ​យ​ឡែក​សម្រាប់​កម្ពុជា​ បើ​ទោះបី​ជា​ជំងឺ​នេះមិ​ន​ទាន់​ឆ្លង​មក​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ក្តី ​ក៏​ប៉ុន្តែ ​វា​កំពុង​បង្កការ​ភ័យខ្លាច​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ភាគ​ច្រើន​។ ​ក្នុង​នោះ ​ការបំផុស​ព័ត៌មាន​​ក្លែង​​ក្លាយ​កាន់​តែ​ច្រើន​ ​កាន់​​តែ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ភ័យ​ខ្លាច​ទ្វេ​ឡើង​។ ​តើ​ហេតុ​អ្វី​? ​