បទយកការណ៍

​សណ្ឋាគារ​ខ្លះ​នៅ​សៀម​រាប​បាន​កំពុង​អនុវត្ត​គោល​ការណ៍​ចែក​រំលែក​ប្រាក់​ចំណូល ​ដល់​អ្នក​ស្រុក​និង​បាន​ចូល​រួម​ថែ​រក្សា​បរិស្ថាន​

សំឡេង ០៧:៤៤
បំពង់ប៊ឺតគល់ស្លឹកគ្រៃ
បំពង់ប៊ឺតគល់ស្លឹកគ្រៃ @RFI

មាន​សណ្ឋាគារ​ខ្លះ​នៅ​ខេត្ត​សៀមរាប បាន​យក​គល់​ស្លឹក​គ្រៃ​ធ្វើ​ជា​បំពង់​ប៊ឺត​ទឹក ជំនួស​បំពង់​ប៊ឺត​ជ័រ និង​បាន​ទទួល​ទិញ​បន្លែ ផ្លែ​ឈើ​ពលរដ្ឋ ឬ​ប្រើ​ប្រាស់​សមិទ្ធ​ផល ស្នាដៃ​ខ្មែរ ផ្គត់​ផ្គង់​សេវា​កម្ម​របស់​ខ្លួន​។ សកម្មភាព​ទំាង​នេះ​ត្រូវ​បាន​អះអាង​ថា ជា​គោល​ការណ៍​ចែក​រំលែក​ផល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដល់​ប្រជា​ពលរដ្ឋ​ម្ចាស់​ស្រុក​និង​បាន​ចូល​រួម​ថែ​រក្សា​បរិស្ថាន​។