​សំរាម​ក្រោយ​បុណ្យ​អុំទូក​លែង​ជា​ប្រធាន​បទ​ជជែក​គ្នា​ខ្លាំង​ដូច​កាល​ពី​ឆ្នាំ​មុន​

សំឡេង ០៨:២០
យប់ថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអំុទូក
យប់ថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអំុទូក @សហការី

ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​៣ថ្ងៃ​នៅ​រាជ​ធានី​ភ្នំពេញ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពីថ្ងៃទី១២ ខែវិច្ឆិកា​។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​សំរាម​នៅ​ក្រោយ​ពិធី​បុណ្យ​អុំទូក គឺ​ជា​ប្រធាន​បទ​ក្តៅ​មួយ ដែល​សាធារណ​ជន​លើក​មក​ជជែក​គ្នា​។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ មាន​ការ​ទទួល​ស្គាល់​ថា​បញ្ហា​សំរាម គឺ​ត្រូវ​បាន​ទុក​ដាក់​យ៉ាង​មាន​របៀប​ជាង​មុន​។ តំណាង​យុវ​ជន​ស្ម័គ្រ​ចិត្ត ដែល​ចូល​រួម​ប្រមូល​សំរាម​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ថែម​ទៀត ដើម្បី​សំអាត​បរិស្ថាន​នៅ​កម្ពុជា​៕