រដ្ឋ តុលា ផ្ញើ​សារ​ទៅ​ជន​ពិការ​កុំ​រស់​នៅ​បណ្ដោយ​ខ្លួន​តាម​ព្រេង​វាសនា

សំឡេង ០៨:៥៥
រដ្ឋ តុលា យុវជន​ពិការ​ម្នាក់ដែល​មិន​​បាន​​រស់​​នៅ​​ដោយ​ក្ដី​​អស់​​សង្ឃឹម​​ទេ
រដ្ឋ តុលា យុវជន​ពិការ​ម្នាក់ដែល​មិន​​បាន​​រស់​​នៅ​​ដោយ​ក្ដី​​អស់​​សង្ឃឹម​​ទេ @សហការី

រដ្ឋ តុលា គឺ​ជា​យុវជន​ពិការ​ម្នាក់​មាន​អាយុ​២០​ឆ្នាំ ត្រូវ​បាន​ឱពុក​ម្ដាយ​បោះ​បង់​ចោលតាំង​តែ​ពី​កើត​មក ហើយ​ត្រូវ​បាន​អង្គការ​តំណក់​ទឹក ចិញ្ចឹម​បី​បាច់​ថែ​រក្សា​តាំង​តែ​ពី​តូចរហូត​ដល់​ឥលូវ។ ទោះ​ជា​កាយ​សម្បទាន​មិន​គ្រប់​គ្រាន់​តែ​តុលា​មិន​បាន​រស់​នៅ​ដោយក្ដី​អស់​សង្ឃឹម​ទេ។ ផ្ទុយ​ទៅ​វិញ​គេ​បាន​ផ្ញើ​សារ​ទៅ​ជន​ពិការ​គ្រប់​រូប​ថា ​រស់​នៅ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ទោ​ទន់​ទៅ​តាម​ព្រេង​វាសនា។