អានតួអត្ថបទ
បទយកការណ៍

ឯកសារ​ខ្មែរ​ក្រហម​ជាង​៤​សែន​ទំព័រ ​ត្រៀម​ចំលង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ជា​ការ​ចងចាំ​

សំឡេង ០៨:៥១
គណៈប្រតិភូ​ជាតិ ​និង​អន្តរជាតិ ​ចូល​រួម​ស្តាប់​ការ​បង្ហាញ​ពី​ឯកសារ​ខ្មែរ​ក្រហម ​ចំនួន ​៨​ប្រភេទ ​ដែល​នឹង​ត្រូវ​ចំលង​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​ក្រោម​គម្រោង​សហការ​រវាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ជាមួយ​អង្គការ​ UNESCO ​។ ​
គណៈប្រតិភូ​ជាតិ ​និង​អន្តរជាតិ ​ចូល​រួម​ស្តាប់​ការ​បង្ហាញ​ពី​ឯកសារ​ខ្មែរ​ក្រហម ​ចំនួន ​៨​ប្រភេទ ​ដែល​នឹង​ត្រូវ​ចំលង​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ​ក្រោម​គម្រោង​សហការ​រវាង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ជាមួយ​អង្គការ​ UNESCO ​។ ​ @RFI
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

នៅក្នុង​បុព្វហេតុ​ដើម្បី​រក្សាទុក​នូវ​ឯកសា​រ​ដើម ដែល​គេ​ប្រមូលបាន​ពី​គុក​ទួលស្លែង​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ UNESCO បានប្រកាស​ជា​ផ្លូវការ នូវ​ការអនុវត្ត៍​គម្រោង ស្តីពី ការ​អភិរក្ស​​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ កាលពី​ថ្ងៃទី ២៩ មករា​កន្លងទៅនេះ។ គម្រោង​នេះ មាន​រយៈពេល២ឆ្នាំ ដោយ​ត្រូវ​បញ្ចូល​ឯកសារ​ដើម​ជាង៤សែន​ទំព័រ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​រក្សាទុក​បានយូ និង​ប្រយោជន៍​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​យុវជន​ជំនាន់​ក្រោយ។ យុវជន សួន ភិ​រុន ដែលជា​អ្នក​ទទួល​ខុស​​ត្រូវ​ក្នុងការ​រៀបចំ​ចំលង​ឯកសារ​ទាំងនោះ​ទៅក្នុង​កុំព្យូទ័រ ថា​តើ ការងារ​នេះ សារៈ​សំខាន់​​យ៉ាងណាខ្លះ? សូម​ស្តាប់​បទ​យកការណ៍​នេះ រៀបចំ​ជូន​ដោយ វ៉ា សំណព្វ៖ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ