អ្នក​រត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​រអ៊ូ​រទាំ​ពី​ចំណូល​ធ្លាក់​ចុះ ខណៈ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​វាយ​លុក​ទី​ផ្សារ

សំឡេង ០៨:០៥
រ៉ឺម៉ក​កង់​បី​ខ្មែរ និង រ៉ឺម៉ក​កង់​បី​ឥណ្ឌា
រ៉ឺម៉ក​កង់​បី​ខ្មែរ និង រ៉ឺម៉ក​កង់​បី​ឥណ្ឌា @RFI

នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ គេ​សង្កេត​ឃើញ​វត្តមាន​ម៉ូតូ​កង់​បី​ឥណ្ឌា​កំពុង​ធ្វើ​ចរាចរណ៍​នៅ​គ្រប់​ច្រក​ល្ហក់។ ការណ៍​នេះ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​លុប​បាត់​ទាំង​ស្រុង​វត្តមាន​កង់​បី​ខ្មែរ។ ទន្ទឹម​នឹង​នេះ​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​មួយ​ចំនួន​ក៏​បាន រអ៊ូ​រទាំ​ពី​ចំណូល​ធ្លាក់​ចុះ ខណៈ​ដែល​ពលរដ្ឋ​ងាក​ទៅ​ជិះ​កង់​បី​ឥណ្ឌា។