អានតួអត្ថបទ
បទយកការណ៍

សៀក ចំណាប់ ចៅ​សង្កាត់​វ័យ​ក្មេង ថា​មិន​យក​ប្រពន្ធ បើ​លោក សម រង្ស៊ី មិន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​!

សំឡេង ០៨:២២
លោក សៀក ចំណាប់ ​ចៅ​សង្កាត់​មក​ពី​បក្ស​សង្គ្រោះ​ជាតិ
លោក សៀក ចំណាប់ ​ចៅ​សង្កាត់​មក​ពី​បក្ស​សង្គ្រោះ​ជាតិ
ដោយ៖ ហេង ឧត្តម

លោក សៀក ចំណាប់ គឺ​ជា​​ចៅ​សង្កាត់​ម្នាក់ នៅ​ក្នុង​ចំណោម​ចៅ​សង្កាត់​វ័យ​ក្មេង​បី​បួន​នាក់​មក​ពី​បក្ស​សង្គ្រោះ​ជាតិ។ ក្នុង​វ័យ​៣២​ឆ្នាំ លោក សៀក ចំណាប់​ ជា​ចៅ​សង្កាត់​នគរ​ធំ ក្នុង​ខេត្ត​សៀមរាប។ ទោះ​បី​គ្មាន​បទពិសោធ​ដឹក​នាំ​ឃុំ​សង្កាត់​ទាល់​តែ​សោះ​ពី​មុន​មក​ក៏​ដោយ ក៏​ចៅ​សង្កាត់​វ័យ​ក្មេង​រូប​នេះ អះ​អាង​ថា​ខ្លួន​នឹង​ខិត​ខំ​រៀន​សូត្រ​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន​។​ ​ចំពោះ​រឿង​ស្នេហា​វិញ លោក សៀក ចំណាប់ ប្តេជ្ញា​ចិត្ត​ថា​ នឹង​មិន​យក​ប្រពន្ធ​ទេ ប្រសិន​បើ​លោក សម រង្ស៊ី មិន​ចូល​ស្រុក​វិញ​ ហើយ​មិន​​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ