អានតួអត្ថបទ
កម្ពុជា-សង្គម

​មនុស្ស​២​នាក់​បាន​ស្លាប់ និង​២៩​នាក់​ទៀត​កំពុង​សម្រាក​ព្យាល​បាល​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ពួក​គេ​បាន​ពុល​ត្រសក់​ផ្អរ និង​ត្រសក់​ស្រូវ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

ជនរងគ្រោះដែលពុលត្រសក់ផ្អរ និងត្រសក់ស្រូវ
ជនរងគ្រោះដែលពុលត្រសក់ផ្អរ និងត្រសក់ស្រូវ @សហការី
ដោយ៖ ប៉ុន សោភ័ណ

យ៉ាង​ហោច​ណាស់​មាន​យុវជន​២នាក់​បាន​ស្លាប់ និង ២៩នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួក​គេ​បាន​ពុល​ត្រសក់​ផ្អរ និង ត្រសក់​ស្រូវ នៅ​ក្នុង​មណ្ឌល​អប់រំ​បន្សាប​គ្រឿង​ញៀន ស្ថិត​នៅ​ភូមិ​ភ្នំ​បាក់ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ចំណែក​អ្នក​ទទួល​ទាន​ប្រមាណ​ជាង​២០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​មណ្ឌល​នោះ​មាន​អាការៈ​ធូរ​ស្រាល​ឡើង​វិញ​ហើយ​។ នេះ​បើ​តាម​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ព្រឹក​នេះ។ លោក​អភិបាល​ខេត្ត ថា​ក្រុម​ការងារ​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណី​នេះ ខណៈ​លោក​បញ្ជាក់​ដែរ​ថា កត្តា​សុខ​ភាព​របស់​យុវជន​អាច​ជា​មូល​ហេតុ​ចម្បង​មួយ​។ 

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ