ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឆ្នាំ​ថ្មី៖ មន្រ្តី​អតីត​បក្ស​ប្រឆាំង​នៅ​តែ​មាន​ចេតនា​ទាម​ទារ​យក​បក្ស​សង្រ្គោះ​ជាតិ​មក​វិញ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត

សំឡេង ១០:១៩
រុបភាព​ចាស់៖​ លោក កឹម សុខា ប្រធានអតីត​​គណបក្ស​សង្រ្គោះ​ជាតិ
រុបភាព​ចាស់៖​ លោក កឹម សុខា ប្រធានអតីត​​គណបក្ស​សង្រ្គោះ​ជាតិ RFI/ kem sokha

ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ អ្នក​នយោបាយ​ចាស់​វស្សា​របស់​កម្ពុជា បាន​ចេញ​មុខ​ជូន​ពរ​ដែល​បង្កាប់​ដោយ “សារ​នយោបាយ”​រៀងៗ​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ។ សម្រាប់​មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង លោក​សម រង្ស៊ី​ពី​ក្រៅ​ប្រទេស បាន​អះ​អាង​ថា បក្ស​សង្រ្គោះ​ជាតិ​រស់​នឹង​ឡើង​វិញ​ហើយ​ចូល​រួម​ការ​បោះ​ឆ្នោត​ថែម​ទៀត។ ចំណែក​លោក​កឹម សុខា ពី​ក្នុង​ពន្ធនាគារ​វិញ បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ។ ប៉ុន្តែ​រដ្ឋ​អំណាច​ខ្មែរ​បាន​គូស​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ហើយ​ថា​ គ្មាន​ការ​ចរចា និង​គ្មាន​បក្ស​សង្រ្គោះ​ជាតិ​ឡើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។