បទយកការណ៍

អតីត​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​វិល​ទៅ​ប្រកប​របរ​ដើម​វិញ​ក្រោយ​បក្ស​ត្រូវ​រំលាយ

សំឡេង ០៩:១៩
អតីត​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​
អតីត​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​ @សហការី

ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ មន្រ្តី​គណបក្ស​ប្រឆាំង​នេះ​រាប់​ពាន់​នាក់​ដែល​មិន​​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ពួក​គេ​នឹង​ត្រូវ​អស់​តួ​នាទី​ពី​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខណ្ឌ និង​ខេត្ត ក្រុង។ សម្រាប់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​តាម​ការ​អំពាវនាវ​គឺ​មាន​តែ​វិល​ទៅ​ប្រកប​មុខ​របរ​ចាស់​របស់​ខ្លួន​វិញ ដូច​ជា ចិញ្ចឹម​សត្វ រត់​ម៉ូតូ​ឌុប ធ្វើ​ជា​ជាង​ឈើ និង​នៅ​ផ្ទះ​មើល​ថែ​ទាំ​កូន​ចៅ​ជា​ដើម។