អ្នក​វិភាគ៖ ការ​ផ្តល់​រថយន្ត​ក្រុង​ជិះ​មិន​គិត​ថ្លៃ​ពេល​ចូល​ឆ្នាំ​អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ឈ្នួល​​រថយន្ត​បានខ្លះ​

សំឡេង ១១:២៧
រូបភាព​តំណាង៖ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ
រូបភាព​តំណាង៖ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ @សហការី

ពីរ​សប្ដាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​អាច​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​បង់​លុយ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ។ វា​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​ប្រកាស​ដូច្នេះ ខណៈ​វិធានការ​ទប់​ស្កាត់​កុំ​ឲ្យ​ឡើង​ថ្លៃ​រថយន្ត​ឈ្នួល​មិន​សូវ​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​អ្នក​វិភាគ យល់​ថា​ ការ​ផ្តល់​រថយន្ត​ក្រុង​ជិះ​មិន​គិត​ថ្លៃ​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ​ អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​​ឈ្នួល​រថយន្ត​បាន​ខ្លះ។