រទេះគោកំពុងប្តូរតួនាទីពី ”ឧបករណ៍កសិម្ម” មកជាគ្រឿង “តំាងលម្អ” វិញ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងសម័យនេះ ការប្រើប្រាស់ រទេះគោ ទំនងជាមានការផ្លាស់ប្តូរច្រើនហើយ។ នៅពេលសត្វគោ ក្របី មិនសូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ដោយជំនួសមកវិញនូវគោយន្ត គ្រឿងចក្រនោះ។ រទេះគោ ដែលពីមុនកសិករយកធ្វើជាមធ្យោបាយដឹកជញ្ជួននោះ បានក្លាយជាគ្រឿងលម្អ នៅតាមហាង តាមផ្ទះ តាមមណ្ឌលកម្សាន្ត ទៅវិញ។ នៅកំពង់ធំ មានកន្លែងមួយទទួលទិញ រទេះគោចាស់ៗ ពីគ្រប់ខេត្តក្រុងទូទំាងប្រទេស សម្រាប់ ទុកលក់ឲ្យគេយកទៅតំាងលម្អ តាមតម្រូវចិត្ត។