អ្នក​ឃ្លាំ​មើល៖គុណភាព​អប់​រំ​នៅ​ទីប្រជុំជន និង​ទី​ជនបទ នៅ​តែ​មាន​គម្លាត​ពី​គ្នា​នៅ​ឡើយ

សំឡេង ០៩:៥៤
សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់​រំ
សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់​រំ @សហការី

ថ្ងៃ​អង្គារ​នេះ គឺ​ជា​ថ្ងៃ​ទី​ពីរ​នៃ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់​រំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​នេះ​របស់​ក្រសួង​អប់រំ​កម្ពុជា​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ។ ស្រប​ពេល​ក្រសួង​អប់រំ​កំពុង​ធ្វើ​សន្និបាត​នេះ អ្នក​ឃ្លាំ​មើល និង​តាម​ដាន​ការ​អប់​រំ​នៅ​កម្ពុជា​បាន​កត់​សម្គាល់​ថា គុណភាព​អប់​រំ​នៅ​តាម​ទីប្រជុំជន និង​ទី​ជន​បទ​នៅ​តែ​នៅ​មាន​គម្លាត​ពី​គ្នា​នៅ​ឡើយ។ ដូច្នេះ​ហើយ ពួក​គេ​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​យក​ទុក​ចិត្ត​ដាក់​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​គម្លាត​នេះ​ឲ្យ​បាន​កាន់​តែ​រូម​តូច​ទៅៗ។