មេដឹកនាំសហជីពស្វាគមន៍ផ្សេងៗគ្នា ចំពោះដំណោះស្រាយផ្តល់ប្រាក់ឈ្នួលដល់កម្មករ ចំពោះរោងចក្រព្យួរការងារ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងឱកាសនៃការថ្លែងសារពិសេសមួយនាព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រោងចក្រសហគ្រាស ដែលបានផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម គឺត្រូវចេញប្រាក់ខែ៤០% ហើយរដ្ឋាភិបាលត្រូវចេញ២០% នៃប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត នៅឆ្នាំ២០២០នេះ។ ជាសរុបកម្មករម្នាក់ៗទទួលបានប្រាក់ខែចំនួន៦០% នៃប្រាក់ខែអប្បបរមា ដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌ ឲ្យកម្មករ និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយក្រសួងការងារ។ នេះជាដំណោះស្រាយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញ អំឡុងពេលដែលរោងចក្រមួយចំនួនមិនមានវត្ថុធាតុដើមក្នុងការផលិត ខណៈមេរោគ Covid-19 កំពុងវាយប្រហារនៅប្រទេសចិនទីកន្លែង ដែលផលិតវត្ថុធាតុដើមវិស័យកាត់ដេរនាំចេញមកកម្ពុជា។ ពាក់ព័ន្ធទៅនឹងដំណោះស្រាយបន្ទាន់នេះ សូមស្ដាប់ប្រសាសន៍របស់ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា និង លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖
សូមស្ដាប់ប្រសាសន៍របស់ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា និង លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ