បទយកការណ៍

កម្មករ​កាត់ដេរ​រង​ចំា​បើក​ប្រាក់​ខែ​ដំបូង​ដែល​ត្រូវ​ដំឡើង

សំឡេង ០៧:២២
កម្មករកាត់ដេររងចំាបើកប្រាក់ខែដំបូងដែលត្រូវដំឡើង
កម្មករកាត់ដេររងចំាបើកប្រាក់ខែដំបូងដែលត្រូវដំឡើង @សហការី

ដាច់​ខែ​មករា​ឆ្នាំ​២០១៨ ពេល​វេលា​ដែល​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ នៅ​កម្ពុជា​ត្រូវ​បាន​បើក​ប្រាក់​ខែ​គោល ដែល​ត្រូវ​ដំឡើង​ដល់​១៧០​ដុល្លារ បាន​មក​ដល់​ហើយ។ ប៉ុន្តែ​ជា​ទម្លាប់​កម្មករ​បើក​ប្រាក់​ខែ​យឺត​បន្តិច គឺ​ពួក​គេ​ត្រូវ​រង​ចំា​ប៉ុន្មាន​ថ្ងៃ​ទៀត។ កម្មករ​ជា​ច្រើន​បាន​រីករាយ​និង​រង​ចំា​បើក​ប្រាក់​ខែ​ថ្មី តែ​អ្នក​ពាក់​ព័ន្ធ ថា​ការ​ដំឡើង​ប្រាក់​ខែ​នេះ នៅ​មិន​ទាន់​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​កម្មករ​ល្អ​ប្រសើរ​នោះ​ទេ ពិសេស​គុណភាព ចំណី​អាហារ។