ក្រសួងទេសចរណ៍សម្តែងការសោកស្តាយចំពោះការបាត់បង់សណ្ឋាគាផ្កាយ៥ ដែលធ្លាប់ជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សណ្ឋាគារផ្កាយ៥ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានកើតឡើងចាប់តាំងពីទសវត្សឆ្នាំ៩០ មានឈ្មោះថា Inter-Continental ហើយដែលបានដូរឈ្មោះទៅជា The Great Duke Phnom Penh កាលពីឆ្នាំទៅនោះ ពេលនេះ បានប្រកាសបិទទ្វារហើយ ដោយសារហេតុផលសេដ្ឋកិច្ច។ អ្នកគ្រប់គ្រងសណ្ឋាគារ បានបិទប្រកាសជូនដំណឹងដល់បុគ្គលិកទាំងអស់នៅថ្ងៃចន្ទនេះថា អាស្រ័យដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយ សូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅបុគ្គលិកទាំងអស់ ត្រូវបានស្នើឲ្យសម្រាកមិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀត សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី HBS ឲ្យទទួលដោះស្រាយនូវដំណើរការនៃការ បិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន។ ជុំវិញបញ្ហានេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ សម្តែងការសោកស្តាយដោយលោកថ្លែងថា សណ្ឋាគារលំដាប់ផ្កាយ៥នេះ បានចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាច្រើនឆ្នាំមកហើយ។
សូមស្តាប់ប្រសាសន៍ លោក តុប សុភ័ក៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ