រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ថយ​ការ​ជ្រើស​រើស​មន្ដ្រី​រាជការ​នៅ​ឆ្នាំ​ក្រោយ​ ខណៈ​NGO​បារម្ភ​ថា នឹង​ប៉ះ​ពាល់​ការងារ​យុវជន​ជំនាន់​ក្រោយ

សំឡេង ០៩:១៣
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen

នាយក​រដ្ឋមន្ដ្រី​កម្ពុជា នៅ​ថ្ងៃ​ទី ២២ ខែ សីហា ឆ្នាំ ២០១៧ នេះ បាន​ប្រកាស​ថា ខ្លួន​នឹង​បន្ថយ​ការ​ជ្រើស​រើស​ចំនួន​មន្ដ្រី​រាជការ​បន្ថែម​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួង​នានា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ បើ​តាម​លោក​ ហ៊ុន សែន ការ​កាត់​បន្ថយ​ចំនួន​មន្ត្រី​រាជការ​នេះ គឺ​ដោយ​សារ​ ​នា​ពេល​បច្ចុប្បន្ន ​រដ្ឋ​ចំណាយ​ថវិកា​លើ​មន្ត្រី​រដ្ឋ​លើស​គោលការណ៍​ ខណៈ​ដែល​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា នឹង​ប៉ះ​ពាល់​ការងារ​យុវជន​ជំនាន់​ក្រោយ។