ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

យុទ្ធសាស្រ្ត​ការពារ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​កង​ទ័ព​ឡាវ​ដក​ចេញ

សំឡេង ០៩:៥០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពិនិត្យ និងសួរសុខទុក្ខកងទ័ពនៅ ខេត្តស្ទឹងត្រែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះពិនិត្យ និងសួរសុខទុក្ខកងទ័ពនៅ ខេត្តស្ទឹងត្រែង។ @FB/PM Hun Sen

ក្នុង​ពេល​ធ្វើ​ដំណើរ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ខ្មែរ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាល​ពី​ព្រឹក​ម្សិល​មិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រកាស​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ថ្មី​មួយ​ឈ្មោះ“កង​ពល​តូច​ថ្មើរ​ជើង​លេខ​១២៨” ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១។ ការ​បង្កើត​កង​ពល​ថ្មី​នេះ គឺ​បន្ទាប់​ពី​កង​ទ័ព​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​កង​ទ័ព​ឡាវ​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​របស់​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​នេះ មិន​មែន​សំដៅ​ធ្វើ​សង្រ្គាម​ជាមួយ​ប្រទេស​ជិត​ខាង​នោះ​ទេ តែ​សំដៅ​លើ​កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន និង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។