អ្នកវិភាគ៖ រដ្ឋាភិបាលនឹងមានក្បាលកាន់តែធំជាងខ្លួន នៅពេលមន្រ្តីមូលដ្ឋានធ្វើជាជំនួយការក្នុងស្ថាប័នរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន តាមរយៈលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់ប្រធានស្ថាប័នរដ្ឋត្រូវទទួលយកមេឃុំ-ចៅសង្កាត់ ជំទប់ទី ១ ជំទប់ទី ២ និងសមាជិកក្រុមប្រឹក្សាដែលមិនជាប់ឈ្មោះនៅអាណត្តិឆ្នាំ ២០១៧នេះ ធ្វើជាជំនួយការ។ ក្នុងនោះមេឃុំ-ចៅសង្កាត់ មានឋានៈស្មើអនុប្រធាននាយកដ្ឋាន ជំទប់ទី ១ ទី២ ស្មើប្រធានការិយាល័យ និងសមាជិកក្រុមប្រឹក្សាមានឋានៈស្មើអនុប្រធានការិយាល័យ។ នេះបើយោងតាមលិខិតមួយចុះថ្ងៃទី ១៦ កុម្ភៈ និងផ្សព្វផ្សាយជាសាធារណៈពីរបីថ្ងៃថ្មីៗនេះ។ រូបភាពនេះ អ្នកវិភាគបញ្ហាសង្គមកម្ពុជាយល់ថា នឹងធ្វើឲ្យរដ្ឋាភិបាលនឹងមានក្បាលកាន់តែធំជាងខ្លួន។ ឯអ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា នេះ គឺជាគោលនយោបាយរបស់គណបក្ស។