ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​​​បន្ត​​ច្រាន​ចោល​​ការ​​រិះគន់​​របស់​​អង្គការ​​អន្ដរជាតិ​លើ​​​​ស្ថានភាព​​សិទ្ធិ​​មនុស្ស​នៅ​​​កម្ពុជា​ក្នុង​​​ឆ្នាំ​​២០១៥​​

សំឡេង ១០:១២
ការដង្ហែរក្បួនធម្មយាត្រានិងសិទ្ធិយាត្រា ដើម្បប្រារព្ធទិវាសិទ្ធិមនុស្ស 10 ធ្នូ 2013
ការដង្ហែរក្បួនធម្មយាត្រានិងសិទ្ធិយាត្រា ដើម្បប្រារព្ធទិវាសិទ្ធិមនុស្ស 10 ធ្នូ 2013 RFI

រដ្ឋាភិបាល​កម្ពុជា បន្ត​ច្រានចោល​ការរិះគន់​នៅក្នុង​របាយការណ៍​រប​ស់​អង្គការ Human Rights Watch ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៥។ ការច្រានចោល​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​ដែល​សង្គម​ស៊ីវិល​ក្នុងស្រុក​មើលឃើញ​ស្របគ្នា​នឹង​របាយការណ៍​របស់​អង្គការ Human Rights Watch។ សង្គម​ស៊ីវិល​ក្នុងស្រុក ព្រមទាំង​មន្ដ្រីជាន់ខ្ពស់​បក្សប្រឆាំង​ផង ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ទទួលយក​ការរិះគន់​ទាំងឡាយ ដើម្បី​ស្ថាបនា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បែរជា​ប្រាប់​ឲ្យ​សង្គម​ស៊ីវិល​យល់​ពី​តួនាទី​របស់ខ្លួន​ទៅវិញ។