អានតួអត្ថបទ
បទយកការណ៍

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហែ​ក្បូន​ក្នុង​ក្រុង​ថ្ងៃ​១០​កក្កដា​ឃោសនា​ផង រំលឹក​ខួប​ពីរ​ឆ្នាំ​ថ្ងៃ​គេ​បាញ់​សម្លាប់​លោក​កែម ឡី ផង

សំឡេង ០៨:២១
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហែ​ក្បូន​ឃោសនាបោះឆ្នោតនៅ​​ថ្ងៃ​១០​កក្កដា
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហែ​ក្បូន​ឃោសនាបោះឆ្នោតនៅ​​ថ្ងៃ​១០​កក្កដា @សហការី
ដោយ៖ អ៊ឹម ណាវិន
១២ នាទី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មាន​លេខ​រៀង​ទី​៧ បាន​យក​ថ្ងៃ​១០​កក្កដា ហែ​ក្បូន​ឃោសនា​ធំ ​​ក្នុង​រាជធានី​ភ្នំពេញ។ ១០​កក្កដា​ឆ្នាំ​២០១៨ ជា​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ក្បូន​ហែ​ឃោសនា​របស់​គណបក្ស​នេះ​បាន​ហែ​​ចេញ​ពី​ទី​ស្នាក់​ការ​បក្ស​ឯ​សង្កាត់​ភ្នំពេញថ្មី កាត់​ស្តុប​បូកគោ​កន្លែង​គេ​បាញ់​សម្លាប់​លោក កែម ឡី ហើយ​ទៅ​បញ្ចប់​នៅ​វត្ត​ចាស់ កន្លែង​ធ្វើ​បុណ្យ​សព​លោក​កែម ឡី។ ក្នុង​ការ​ហែ​ឃោសនា​នេះ គេ​សង្កេ​ត​ឃើញ​សារ​ថ្មី​មួយ ដែល​ទំនង​មិន​ទាន់​មាន​គណបក្ស​នយោបាយ​ណា​លើក​ឡើង​ទេ ​គឺការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​រាជធានី​ភ្នំពេញ។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ