ភ្ញៀវប្រចាំថ្ងៃ

លោក​ វ៉ាន​ សំអឿន​៖ ខ្ញុំ​ស្មាន​តែ​តំណាង​រាស្ត្រ​នៅ​ស្រុក​យើង​ប្រហាក់​ប្រហែល​នៅ​ស្រុក​គេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​នៅ​ថ្ងៃ​សៅរ៍​នេះ​គឺ​លោក​ វ៉ាន​ សំអឿន ​ដែល​បាន​លាលែង​ពីមុខ​ងារជា​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៥។ ធ្លាប់​រស់​នៅ​អាមេរិក​៣៤ឆ្នាំ​ និង​ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុនប៊ូអ៊ីង​(Boeing)​២៥ឆ្នាំ ​លោក ​វ៉ាន ​សំអឿន ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ នៅ​ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០១៥​ដដែល ​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​ពី​ប្រមុខ​រដ្ឋាភិបាល ​ហ៊ុន ​សែន​។ ​អតីត​អ្នក​តំណាង​រាស្ត្រ​អាយុ​៦៧​ឆ្នាំ​រូបនេះ ​បង្ហាញ​ភារ​កិច្ច​ថ្មី ​និង​បញ្ជាក់​បន្ថែម​អំពី​មូល​ហេតុ​នៃ​ការ​បោះ​បង់​អាសនៈ​ក្នុង​រដ្ឋ​សភា​កម្ពុជា។​  

លោក វ៉ាន សំអឿន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលកំពត។
លោក វ៉ាន សំអឿន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលកំពត។ សហការី
មើលវគ្គផ្សេងទៀត