ភ្ញៀវប្រចាំថ្ងៃ

លោក​ហង់ ជួនណារ៉ុន៖ បើ​សិស្ស​មិន​ព្រម​អាន​ គឺ​ទាំង​អស់​គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ

សំឡេង ០៨:១៥
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ គឺ​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា។ នៅ​ថ្ងៃទី​២ ខែ​ធ្នូ លោក​ហង់ ជួនណារ៉ុន បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា។ ឆ្លើយ​នឹង​សំនួរ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ប្រសិន​បើ​សិស្ស​មិន​ព្រម​អាន? លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បាន​ឆ្លើយ​ថា បើ​សិស្ស​មិន​ព្រម​អាន គឺ​ទាំង​អស់​គ្នា ទាំង​មាតា​បិតា សាលា​រៀន និង​សង្គម​ជា​អ្នក​ទទួល​ខុស​ត្រូវ។ លោក​បាន​ថ្លែង​បន្ត​ថា​សិស្ស​កម្ពុជា​មួយ​ចំនួន​មិន​ចូល​ចិត្ត​ការ​អាន គឺ​មូល​ហេតុ​មក​ពី​គ្រួសារ ហើយ​គ្រួសារ​ត្រូវ​បណ្តុះ​ទម្លាប់​នៃ​ការ​អាន​នេះ​ពី​តូច​មក​តែ​ម្តង។ មិន​តែ​ប៉ុណ្ណោះ ម្តាយ​ឪពុក​គួរ​នាំ​កូន​មក​មើល​ពិព័រណ៍​សៀវភៅ។