ភ្ញៀវប្រចាំថ្ងៃ

លោក ហង់​ ជួនណារ៉ុន ក៏ភ្ញាក់​ផ្អើល​និងចំនួនសិស្ស​ជាប់​ទិន្ទេស A មាន​រហូត​ដល់​ជាង​៤០០​នាក់ដែរ

សំឡេង ១០:២៩
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី

ក្រសួងអប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃ​ទី ១០ កញា​នេះ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប។ ដោយ​មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​៥៥,៧៥៣ នាក់​ស្មើ​និង​៦២ភាគរយ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជិត ៩ម៉ឺន​នាក់។ ហើយ​នៅ​ឆ្នាំ​នេះ​និទ្ទេស A មាន​ចំនួន​៤០៥​នាក់ដែល​ជា​ចំនួន​មួយ​កើន​ឡើង​រហូត​ដល់​ទៅ​បួន​ដង​បើ​ប្រៀប​ធៀប​កាល​ពី​សម័យ​ប្រឡង​ឆ្នាំ​២០១៤និង​២០១៥។ នៅ​ក្នុង​បទ​សំភាសន៍​ជាមួយ​វិទ្យុ​បារាំង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំក៏​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ចំពោះ​ការ​កើន​ឡើង​នៃ​សិស្ស​ជាប់​និទ្ទេស A នេះ។ លោក​ចាត់ទុក​ថា នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ហើយ​ក៏​មិន​មែន​ជា​ការ​រៀប​ចំ​ទុក​ដែរ ប៉ុន្តែ​វា​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​គ្រូ​និង​សិស្ស។ ម្យ៉ាង​ទៀត​ការ​កើន​ឡើង​នៃ​ចំនួន​សិស្ស​ប្រឡង​ជាប់​ក៏​មិនមែន​ដោយ​សារ​វិញ្ញាសា​មាន​ការ​ធូរ​រលុងដែរប៉ុន្តែ​ដោយ​សារ​សមត្ថភាពរបស់​សិស្ស​មាន​ការ​កើន​ឡើង៕