ភ្ញៀវប្រចាំថ្ងៃ
លោកហង្ស ពុទ្ធា៖ គ.ជ.បនឹងពង្រីកការផ្សព្វផ្សាយការយល់ដឹងពីការបោះឆ្នោត បើសិនមានលទ្ធភាពថវិកា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
តាំងពីថ្ងៃទី ៧ មេសាសប្តាហ៍មុនមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបង្កើតនូវកម្មវិធីផ្សព្វផ្សាយការយល់ដឹងពីការបោះឆ្នោតឃុំ សង្កាត់តាមវិទ្យុនៅគ្រប់ ២៥រាជធានី-ខេត្ត។ កម្មវិធីថ្មីនេះ មានរយៈពេលពីរខែដោយបញ្ចប់ទៅវិញនៅថ្ងៃទី ៦មិថុនា គឺក្រោយការបោះឆ្នោតពីរថ្ងៃ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានបញ្ជាក់ថា គ.ជ.ប មិនចង់ផ្សព្វផ្សាយត្រឹមតែវិទ្យុប៉ុណ្ណោះទេ គឺគ.ជ.បចង់ពង្រីកការផ្សព្វផ្សាយនេះបន្ថែមទៀត បើមានលទ្ធភាពថវិកានោះ។